(ភ្នំពេញ)៖ BBQ Chicken កម្ពុជា ដែលជាភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូ លំដាប់អន្តរជាតិលេខ១ ដែលត្រូវបានទិញសិទ្ធិផ្តាច់មុខពីប្រទេសកូរ៉េ មានកិត្តិយស ក្នុងការណែនាំ ឈុតអាហារពិសេស សម្រាប់ឱកាស បុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ០៩ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រប់ សាខា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ។
- ឈុតទី១ មានតម្លៃ $14.50 មានដូចជា ម៉ាឡាឈីកខិន ៥ដុំ ប៊ីប៊ីវីង ៥ដុំ ហ្កោលដិនស្ត្រីបសាឡាដ ឈុតសាច់មាន់ជាមួយផ្សិត និងបាយសចំហុយ រួមទាំង ភេសជ្ជៈកូកាកូឡាចំនួន៣កែវ។
- ឈុតទី២ មានតម្លៃ $19.50 មានដូចជា ម៉ាឡាឈីកខិន ៥ដុំ ប៊ីប៊ីវីង ៥ដុំ ហ្កោលដិនស្ត្រីបសាឡាដ ឆាប្រលកូរ៉េ២ដុំ ជាមួយបាយចំហុយ ស៊ុបតូហ្វ៊ូបាខន និង ភេសជ្ជៈកូកាកូឡាចំនួន១ថូ។
គួរបញ្ជាក់ផងដែរថា ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា មាន ៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។ លើសពីនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕