(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានបង្ហោះវីដេអូ របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Heidt ជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឲ្យជួបប្រទះតែសុវត្ថិភាព និងភាពរីករាយ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ដោយសារតែមានភរិយាជាជនជាតិខ្មែរ ស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ លោកសូមជូនពរជាពិសេស ដល់កីឡាករអុំទូកទាំងអស់មកពីខេត្តពោធិ៍សាត់ ឲ្យទទួលបានជ័យជម្នះគ្រប់ទូកទាំងអស់។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកនឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៣-១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានទូ.ង ចូលរួមប្រណាំង សរុបចំនួន២៥៩ទូក ស្មើនឹងកីឡាករជាង១៧០០០នាក់៕