(ភ្នំពេញ)៖ ការទទួលទានអាហារពេលព្រឹក គឺជាទម្លាប់មួយរបស់មនុស្សទូទៅ គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដើម្បីឲ្យរាងកាយ មានភាពមាំមួន មានកម្លាំង ពលំ អាចបំពេញកិច្ចការងារ ប្រកបដោយជោគជ័យបាន។ បន្ទាប់ពីការទទួលទាន អាហារពេលព្រឹក ក្លាយជារឿងមួយដ៏សំខាន់ សម្រាប់មនុស្សម្នាក់ៗហើយនោះ តើលោកអ្នកគួរតែជ្រើសហាងមួយណាដែលលោកអ្នកគិតថា មានអាហារពេលព្រឹក ចំអិនឡើង ប្រកបដោយរសជាតិឆ្ងាញ់ពិសារ នៅក្នុងទីក្រុងភ្នំពេញ?
ហាង គុយទាវឆ្ងាញ់ទសវត្សរ៍៦០ សូមធ្វើការណែនាំ លោកអ្នកនូវអាហារពេលព្រឹក ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ជាមួយនឹងមុខម្ហូបជាច្រើន ជាពិសេសគឺមុខម្ហូប ហ្វើឡាវ ដែលល្បីល្បាញនៅហាង ទសវត្សរ៍៦០ ជាយូរឆ្នាំមកហើយ។ លើសពីនេះ ដើម្បីជាការអបអរសាទរ និងលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ និងចូលចិត្តមកញ៉ាំអាហារ ក្នុងហាងទសវត្សរ៍៦០ រហូតមក នៅក្នុងឱកាសបើកដំណើរការឡើងវិញ (សាខានៅក្បែរស្ថានទូតចិន) ហាងគុយទាវឆ្ងាញ់ទសវត្សរ៍៦០ មានការផ្ដល់ជូនពិសេស ដល់អតិថិជន នូវភេសជ្ជៈសុខភាព ដ៏មានឱជារសឈ្ងុញឆ្ងាញ់ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ភេសជ្ជៈសុខភាពស្រស់ៗ ដែលអតិថិជនទទួលបាន ដោយឥតគិតថ្លៃ នៅពេលចូលពិសារគុយទាវ, ហ្វើឡាវ ឬគុយទាវខគោ ក្នុងហាងទសវត្សរ៍៦០ មានដូចជា ទឹកសណ្ដែកក្រហម-ខ្មៅ-ខៀវ, ទឹកត្រាវ, ទឹកល្ពៅ និងទឹកពោត ជាដើម។ ហាងគុយទាវឆ្ងាញ់ទសវត្សរ៍៦០ គឺជាហាងមួយមានឈ្មោះល្បីល្បាញ ជាយូរមកហើយ ព្រោះតែម្ហូបអាហារ ត្រូវបានចំអិនឡើង ផ្ដោតសំខាន់លើគុណភាព រសជាតិ អនាម័យ និងគិតគូដល់សុខភាព អ្នកទទួលទានជាចំបង។
សូមបញ្ជាក់ថា ការផ្ដល់ជូនភេសជ្ជៈសុខភាព ពីហាងទសវត្សរ៍៦០ ក្នុងឱកាសដំណើរការសាខាថ្មីឡើងវិញនេះ គឺមានតែនៅសាខាទី១ ស្ថិតនៅក្បែរស្ថានទូតចិន តែប៉ុណ្ណោះ ខណៈហាងចាប់បើកលក់ពីម៉ោង៦ព្រឹក ដល់ម៉ោង១១៖០០នាទីថ្ងៃត្រង់ ជារៀងរាល់ថ្ងៃ៕