TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយ ៧នាក់
10-06-2025 12:28
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៧នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥០៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៤១៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕