(ភ្នំពេញ)៖ ស្រាបៀរ Carlsberg និង FCC (Foreign Correspondents Club) បានបង្កើតព្រឹត្តិការណ៍ពិសាភោជនីយអាហារពេលល្ងាច និងការប្រគំតន្ត្រី ដ៏សែនសប្បាយនៅវិមាន FCC ភ្នំពេញ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីដ៏មានប្រជាប្រិយភាព គឺកញ្ញា ADDA និង DJ Snow Y រួមគ្នាបង្កើតជាចង្វាក់ភ្លេងដ៏គួរឲ្យទាក់ទាញ និងពិរោះរណ្តំចិត្ត។
នៅក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនោះផងដែរ ក៏មានកម្មវិធីពិសេស គឺការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ ដូចជាទូរស័ព្ទ iPhone 6s ចំនួន១គ្រឿង អាវយឺត និងឆ័ត្ររបស់ក្រុមហ៊ុនស្រាបៀរ Carlsberg ជាច្រើន ដែលក្រុមហ៊ុនបានផ្តល់ជូន អ្នកដែលមានសំណាងនៅក្នុងកម្មវិធី។
អ្វីដែលញ៉ាំងឲ្យកម្មវិធីពិសាអាហារពេលល្ងាចនោះ កាន់តែអស្ចារ្យ និងមិនអាចបំភ្លេចបាន គឺការពិសារស្រាបៀរ Carlsberg ញ៉ាំ ប៊ីប៊ីឃ្យូ ដោយឥតគិតថ្លៃ និងឆ្នោតផ្សងសំណាង ផ្តល់ជូនភ្ញៀវដែលបានចូលរួម។ ភ្ញៀវដែលចូលរួមទាំងអស់ ទទួលបានភាពសប្បាយរីករាយ ឥតដែនកំណត់ ចាប់តាំងពីម៉ោង៧ដល់ម៉ោង១១យប់ ចុងសប្ដាហ៍កន្លងទៅនេះ។
លោក Kenny Lim ប្រធានគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន ខេមប្រ៊ូវ អិលធីឌី បានថ្លែងថា «យើងពិតជាមានសេចក្តី សោមនស្សរីករាយបំផុត ដោយបានបង្កើតព្រឹត្តិការណ៍ដ៏រីករាយ ជាមួយការប្រគុំតន្រ្តីដ៏ពិសេស រួមនឹងការក្រេបរសជាតិ ស្រាបៀរគុណភាពលំដាប់ខ្ពស់ នៅទីកន្លែងដែលគួរជាទីចាប់ អារម្មណ៍ក្នុងរាជធានីភ្នំពេញនេះ។ អ្នកក៏អាចចូលរួមព្រឹត្តិការណ៍ ដ៏អស្ចារ្យបែបនេះជាច្រើន នៅពេលខាងមុខទៀត ដែលនាំមកជូនដោយស្រាបៀរ Carlsberg»។
ស្រាបៀរ Carlsberg ផលិតនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដោយមានកំរិតជាតិអាល់កុល៥ % ដែលបានផលិតតាំងពីឆ្នាំ ១៨៤៧ ជាម៉ាកសញ្ញាដ៏ល្បីល្បាញរបស់ Carlsberg Group ជាស្រាបៀរដ៏ពេញនិយមនៅក្នុងបារ ក្លឹបកម្សាន្តរាប់លាន ក្នុង ១៤០ប្រទេស ជុំវិញពិភពលោក។ បច្ចុប្បន្ន ស្រាបៀរ Carlsberg បានក្លាយជាស្រាបៀរអន្តរជាតិ ដែលផ្តល់នូវភាពសប្បាយរីករាយបំផុតនៅកម្ពុជា៕