កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមិថុនា៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៦៩នាក់
08-06-2025 17:43
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ឃាត់ខ្លួនជនសង្ស័យ៦៩នាក់។
* ករណីជួញដូរ៧ករណី ឃាត់ខ្លួន១៥នាក់
* ករណីដឹកជញ្ជូនរក្សាទុក៨ករណី ឃាត់ខ្លួន១៣នាក់
* ករណីប្រេីប្រាស់១៤ករណី ឃាត់ខ្លួន៤១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៤៧០ករណី ឃាត់ខ្លួន១១៦១២នាក់ (ស្រី៩៨២នាក់)៕