Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ទទួលអំណោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ដើម្បីឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស

07-06-2025 14:50

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ហ៊ីង សុខលាភ បានទទួលអំណោយ និងសម្ភារពីតំណាងក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងបាកាសដល់បញ្ជាការដ្ឋានអង្គរក្ស។

ពិធីប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដែលអំណោយ និងសម្ភារៈរួមមាន៖ ថវិកាចំនួន ១០០,០០០,០០០រៀល, ភេសជ្ជៈបាកាស ចំនួន ១,០០០កេស, ទឹកបរិសុទ្ធ ចំនួន ៥០០កេស, ទឹកត្រី ចំនួន ១,០០០យូរ, ទឹកស៊ីអ៉ីវចំនួន ១,០០០យួរ និងត្រីខ ចំនួន ១០០កេស។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bachus) និងភរិយាគឺលោកស្រី សុីម សុនិមល ដែលបាននាំយកនូវថវិកា និងសម្ភារៈផ្តល់ជូនដល់កងកម្លាំង នៃទីបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ៕