Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ជនដៃដល់ដែលបាញ់ ប្រហារលោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ក៏បានបាញ់សម្លាប់ខ្លួនឯងដែរ

10-11-2016 10:41

(ភ្នំពេញ)៖ ជនដៃដល់ដែលបានបាញ់ប្រហារ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា នោះក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ។

សូមបញ្ជាក់ថា មានករណីបាញ់ប្រហារមួយបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យស្លាប់មន្រ្តីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងរបួសម្នាក់ ដែលបណ្តាលមកពីរឿង ស្នេហា នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថ លើផ្ទៃប្រទេស បានអោយដឹងថា ជនដៃដល់មានឈ្មោះ សែម រដ្ឋា ថ្នាក់វរសេនីយ៍ឯក បានបាញ់ លោកឧត្តមសេនៅយ៍ទោ អ៊ុំ សុភា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ ដោយផ្តើមចេញពីរឿង ស្នេហា។

នៅពេលនេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ កំពុងអន្តរាគន៍ នៅកន្លែងកើតហេតុ៕

រូបភាពលោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ដែលត្រូវកូនចៅបាញ់សម្លាប់