Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គល២នាក់ ដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយពីប្រជាពលរដ្ឋ

05-06-2025 20:16

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ ធ្វើការទំនាក់ទំនងជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ ស៊ើបអង្កេតចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំង០២នាក់នេះ ដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយ។

ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានបដិសេធថា សមត្ថកិច្ចក្នុងរូបនេះ មិនជាមន្ត្រីបម្រើការងារ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយក៏មិនមែនជាមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។

ជាមួយគ្នានេះ ម្ចាស់អាខោន ឈ្មោះ មាស វណ្ណៈ ដែលបានបង្ហោះផ្សព្វផ្សាយ ចោទប្រកាន់មកលើនគរបាលខណ្ឌមានជ័យ ក៏បានចេញមុខសុំទោសជាសាធារណៈ ដូច្នេះសូមសាធារណជន កុំមានការយល់ច្រឡំ៕