Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ ក្ដីរំពឹងនៃការទទួលភ្ញៀវទេសចរចិន ក្រោយដំណើរទស្សនកិច្ច​របស់ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជា (Video inside)

05-06-2025 14:19

(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ គឺជាឆ្នាំដែលផ្លាស់ប្ដូរគ្នារវាង «ប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដោយឡែកនៅក្នុងឆ្នាំ២០២៥ គឺជាឆ្នាំផ្លាស់ប្ដូរគ្នារវាង «ទេសចរណ៍កម្ពុជា-ចិន» ដែលរាជរដ្ឋាភិបាលកម្ពុជា រំពឹងថានឹងទទួលបាន «ភ្ញៀវទេសចរចិន» ជាង១លាននាក់ ក្នុងឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ ដោយដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឲ្យចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាជំរុញឲ្យពលរដ្ឋធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរឲ្យបានច្រើនផងដែរ។

ដូច្នេះចង់ដឹងថា តើបន្ទាប់ពីដំណើរទស្សនកិច្ចប្រធានាធិបតីចិន លោក ស៉ី ជីនពីង ត្រូវបានបញ្ចប់ ប្រទេសកម្ពុជាមានក្ដីរំពឹងបែបណា? ជាពិសេសនឹងត្រៀមខ្លួនបែបណាខ្លះក្នុងការទទួលភ្ញៀវទេសចរចិន?

នៅពេលនេះ អង្គភាពព័ត៌មាន Fresh News មានកិច្ចសម្ភាសពិសេសមួយជាមួយ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី ក្ដីរំពឹងនៃការទទួលភ្ញៀវទេសចរចិន ក្រោយដំណើរទស្សនកិច្ច​របស់ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅកម្ពុជា។

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរវាង កញ្ញា មុត សូវីរីន និងឯកឧត្ដមបណ្ឌិត ជុក ជំនោរ ដូចខាងក្រោម៖