Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសតែងតាំងស្នងការនគរបាលថ្មីខេត្តកំពង់ឆ្នាំង, លោក ឡុច វណ្ណារ៉ា ជំនួសលោក ប្រាក់ វុទ្ធី

10-11-2016 08:36

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទៅប្រកាសតែងតាំងស្នងការនគរបាលថ្មី ខេត្តកំពង់ឆ្នាំង ដោយលោក ឡុច សុវណ្ណារ៉ា ស្នងការរងជំនួស លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ដែលត្រូវចូលនិវត្តន៍។

នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលថ្មីខេត្តកំពង់ឆ្នាំងខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរច័ន្ទឌឿន អគ្គស្នងការរង មន្រ្តីនគរបាលជាន់ខ្ពស់ ស្នងការខេត្តមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងផងដែរ៕