Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់កម្មវិធី Fresh AI ដែលកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរលើកដំបូងរបស់កម្ពុជា ដើម្បីបង្ហាញមោទនភាពជាតិយើង (Video inside)

05-06-2025 12:45

(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានប្រើប្រាស់កម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI រួចហើយ គឺងាយស្រួលចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ និងប្រកាសអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ និងមោទនភាពជាតិយើង។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន»។

Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។ វាជាមោទនភាពរបស់ខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News ខ្ញុំស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ។

Please download ដើម្បីប្រើប្រាស់ Fresh AI.
iOS: https://apps.apple.com/kh/app/fresh-ai/id6746356168
Android: https://play.google.com/store/apps/details?id=kh.com.freshnews.freshai