(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញាជួញដូរ៨នាក់ មុខសញប្រើប្រាស់២៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦៣.៣៧ក្រាម និង៦កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៨នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន១៧នាក់៕