Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ពីគម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា

04-06-2025 17:06

(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបប្រជុំពិភាក្សាការងារ ជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ដីពី «គម្រោងកសាងភាពធន់ អភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពនៅកម្ពុជា (BRIDGE Cambodia)» នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល អេកូស៊ីសស្តែម (EcoSystem) អប់រំឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ថ្នាលនិងប្រព័ន្ធឌីជីថលនានានៅកម្ពុជា៕