(ភ្នំពេញ)៖ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងប្រើប្រាស់នាវាចម្បាំងហាត់សមបាញ់គ្រាប់ពិតលើដែនសមុទ្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រចន្លោះកោះពូលូវ៉ៃ ដល់កោះតាង ស្ថិតក្នុងខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះ មូលដ្ឋានសមុទ្ររាម អំពាវនាវដល់ប្រជាពលរដ្ឋ ប្រជានេសាទកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើងរួមជាមួយការ ចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងសូមកុំធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម៖