(ភ្នំពេញ)៖ Fresh AI ដែលជាកម្មវិធីព័ត៌មានឆ្លាតវៃលើកដំបូងនៅកម្ពុជា បានប្រកាសឱ្យប្រើប្រាស់ Mobile App ជាផ្លូវការហើយ ! ថ្ងៃនេះចេញប្រព័ន្ធ iOS (iPhone) មុន ចំណែកប្រព័ន្ធ Android នឹងចេញនៅពេលបន្ទាប់។
ជាកម្មវិធី AI ព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាច ចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ ហើយឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មាន ពាក់ព័ន្ធជាច្រើន។ នេះបើតាមការបញ្ជាក់ពីលោក លឹម ជាវុត្ថា អគ្គនាយកកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI ។
Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ (500,000 Articles) ដែលរក្សាទុករយៈពេលប្រមាណ១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ២០២៥ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងកាន់តែឆ្លាតវៃ។
Fresh AI គឺជាកម្មវិធី AI ព័ត៌មានឆ្លាតវៃ ភាសាខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា !
Please download:
https://apps.apple.com/kh/app/fresh-ai/id6746356168