(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនរបស់សិក្ខាកាមកងរាជអាវុធហត្ថ ដេីម្បីជាការដុះខាត់ជំនាញ ក៏ដូចជារំលឹកមេរៀនឡេីងវិញ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលប្រារព្ធឡើង ទីលានហ្វឹកហាត់ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលេីកឡេីងថា ការងារហ្វឹកហ្វឺន គឺជាកិច្ចការចាំបាច់របស់កងកម្លាំងដើម្បីពង្រឹងកាយសម្បទាឱ្យមានភាពរឹងមាំ រហ័សរហួន និងមានសុខភាពល្អ។
លោកមេបញ្ជាការបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់យោធាចារ្យ និងសិក្ខាកាមដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់នេះផងដែរ៕