(ព្រៃវែង)៖ មូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន៧,៤លាន រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានក្រុមការងារចុះពង្រឹងឃុំពានរោង ស្រុកស្វាយអន្ទរ នាំយកទៅប្រគល់ជូនគ្រួសារសព និងស្រ្តីទើបសម្រាលកូនចំនួន៣៧នាក់ (ស្លាប់១៤ និងស្រ្តីសម្រាលកូន២៣នាក់)។
ក្រុមការងារខាងលើនេះដឹកនាំដោយលោក ម៉ែន សំអាន និងលោក គង់ ម៉េងឃាង អនុប្រធានក្រុមការងារតំណាងលោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង។
នៅក្នុងឱកាសនោះក្រុមការងារ ក៏បានពិនិត្យ សកម្មភាពការងារតាមភូមិ ជំរុញការងារចុះឈ្មោះបោះឆ្នោត ការខិតខំការងារពង្រឹង និងពង្រីកសមាជិកគណបក្សផងដែរ៕