Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានថៃ លួចបង្ហោះដ្រូនចូលស៊ើបការណ៍ស្ថានភាពកងទ័ព និងទីតាំងឈរជើងកងទ័ពកម្ពុជានៅតំបន់សមរភូមិ តែត្រូវចាប់បាន (Video inside)

02-06-2025 18:47

(ព្រះវិហារ)៖ ទាហានថៃ កាន់តែបំពានលើទឹកដីកម្ពុជាយើងហើយ ដោយលួចបង្ហោះដ្រូនចូលស៊ើបការណ៍ស្ថានភាពកងទ័ព និងទីតាំងឈរជើងកងទ័ពរបស់យើងនៅតំបន់សមរភូមិ តែត្រូវបានកងទ័ពកម្ពុជាចាប់បាន។

សេចក្តីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ កងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងនៅតំបន់ជួរមុខ បានចាប់ដ្រូនមួយគ្រឿងដែលហោះចូលមកស៊ើបការណ៍នៅលើទឹកដីយើង ដែលការវាយតម្លៃគឺជាទាហានថៃ បានលួចបង្ហោះចូលដើម្បីស៊ើបការណ៍ពីស្ថានភាពកងទ័ព និងទីតាំងឈរជើងរបស់កងទ័ពកម្ពុជាយើង។

តើនេះជាការបង្កហេតុមុន ឬយ៉ាងណា? សូមកុំដុតបញ្ហាឲ្យឡើងកម្តៅកាន់តែខ្លាំង៕