(ឧត្ដរមានជ័យ)៖ លោក អូន ហេមរិទ្ធ អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងតំណាងឲ្យថ្នាក់ដឹកនាំ និងនិយោជិតអគ្គិសនីកម្ពុជាទាំងអស់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកស្បៀង និងសម្ភារៈមួយចំនួន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចលេខ ៧០២ នៅក្នុងខេត្ដឧត្ដរមានជ័យ។
អំណោយដែល កងពលតូចថ្មើរជើងលេខ៤២ ទទួលបានរួមមាន៖ មី៣០០កេស, ត្រីខកំប៉ុង១០០កេស, ត្រីងៀត១០០គីឡូក្រាម, គោងៀត១០០គីឡូក្រាម, ភេសជ្ជៈប៉ូវកម្លាំង១០០កេស, វិទ្យុទាក់ទង៥០ឈុត, ថ្មពិល៣០០គ្រាប់, GPS ៥ឈុត, អាគុយ និងខ្សែភ្លើង៣០ឈុត, កែវឆ្លុះយប់២ឈុត និងកែវឆ្លុះថ្ងៃ៣ឈុត។
ដោយឡែក វរសេនាតូចលេខ ៧០២ ទទួលបានអំណោយរួមមាន៖ មី៥០កេស, ត្រីខកំប៉ុង២០កេស, ត្រីងៀត២០គីឡូក្រាម, គោងៀត២០គីឡូក្រាម, ភេសជ្ជៈប៉ូវកម្លាំង២០កេស, វិទ្យុទាក់ទង២០ឈុត, ថ្មពិល១០០គ្រាប់, GPS ១ឈុត។
បន្ថែមពីនេះ ក៏មានការចូលរួម ជួយឧបត្ថម្ភ ពីអគ្គិសនីសៀមរាប ជួយឧបត្ថម្ភ នំធុង ៥០ធុង មានតម្លៃ៨០០ដុល្លារ និងអគ្គិសនីបន្ទាយមានជ័យ ជួយឧបត្ថម្ភ ផ្អកជូរ និងសាច់ជ្រូកផាត់ មានតម្លៃ៦២៥ដុល្លារ ផងដែរ៕