Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងបុរស២នាក់ឲ្យនៅក្រៅឃុំវិញ ករណីវាយតប់គ្នាបន្ដិចបន្តួចនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ, ភាគីសងខាងសម្របសម្រួលគ្នា និងដកពាក្យបណ្ដឹង

31-05-2025 22:46

(ភ្នំពេញ)៖ លោក ស សំណាង ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យបុរស២នាក់ ពាក់ព័ន្ធករណីហិង្សានៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្រៅឃុំបណ្ដោះអាសន្ត ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

ការដោះលែងនេះ ក៏ដោយសារតែភាគីសងខាងបានសម្រុះសម្រួលគ្នារួចរាល់ និងភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹង។ នេះបើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញននិងលិខិតដកពាក្យបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ។

សូមជម្រាបថា ករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានកើតឡើងនាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ដោយសារតែទំនាស់ប៉ះទង្គិចពាក្យសំដីគ្នាបន្តិចបន្តួចទៅវិញទៅមក ទើបឈានដល់ការវាយគ្នាគ្នាបែបនេះ៕