(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
សូមបញ្ជាក់ដែរថា សមាជរដ្ឋសភា និងព្រឹទ្ធសភា រៀបចំធ្វើឡើងតាមសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕