(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បុរសខ្លាំងតេជោសែន បានចេញមកបញ្ជាក់៣ចំណុច និងបញ្ជាក់ច្បាស់ៗថា ទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ បុរសខ្លាំងតេជោសែន កម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា៖
«នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។

ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖

១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។

២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។

៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។

ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ»៕

Some Thai extremists have entered my Facebook page to post insults and offensive comments. Their intention is to damage the good relationship between the governments and people of both Cambodia and Thailand, and to stir up tensions that could lead to military conflict between the two countries.

Some Thai individuals are demanding that Cambodia withdraw its troops from an area currently held by Cambodian forces. To prevent any misunderstanding of history, I want to clarify three points:

1. This Emerald Triangle area is Cambodian land, and Cambodian troops have been stationed there since before the Paris Peace Agreement—about 13 or 14 years before the 2000 Memorandum of Understanding. UNTAC might be able to serve as a witness. If things are still unclear, Cambodia and Thailand could agree to bring this issue to the International Court of Justice in The Hague, using internationally recognized official maps (not self-drawn maps meant to claim land), to end the matter with the strategy "not sit and stop the smoke, but to put out the fire completely,” for the happiness and unity of future generations, and to not let the same thing happen again.

2. Several photos of me, my wife, and my colleagues visiting the area over 15 years ago clearly prove that this is Cambodian land. There’s no way I could have worn a military uniform and taken photos on Thai or Lao territory in that area. At that time, I was receiving Lao soldiers at a ceremonial hall there (which was burned down a few years ago).

3. Cambodia cannot withdraw its troops from its own territory just because Thailand demands it. This same tactic was used by former Thai Prime Minister Abhisit Vejjajiva, who told me in front of the President of Indonesia in 2011 that both sides should withdraw their troops from the Preah Vihear temple area.

I told Abhisit clearly that I cannot pull Cambodian troops out of our own land, and that he should withdraw his invading troops without any conditions. What happened in the Emerald Triangle area three days ago is just another episode of a recurring scheme to grab land from Cambodia, driven by lower-level commanders and supported by extremist Thai groups.