(ភ្នំពេញ)៖ នៅក្នុងជំនួបកំពូលទ្វេភាគីនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អីុស៊ីបាក់ ស៊ីហ្គេរឺ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសដាក់ចេញនូវ «កញ្ចប់​សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា» និង​បានឯក​ភាព​គ្នាក្នុងការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជាការកែលម្អបរិយាកាសធុរកិច្ចនៅ​កម្ពុជា តាមរយៈការចូលរួមចំណែករបស់ជប៉ុន​ ចំពោះអង្គការសម្រាប់សហ​ប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការគាំទ្រក្រុមហ៊ុនជប៉ុន ការ​បង្កើតគម្រោងភាពជាដៃគូរដ្ឋ-ឯកជន និងការគាំទ្រការធ្វើឱ្យ រីកចម្រើន​បណ្តាញ​ទូរគមនាគមន៍ ដើម្បីពង្រឹងឧស្សាហកម្ម និងភាពធន់នៃខ្សែច្រវាក់​ផ្គត់ផ្គង់។

នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ រួម​ចំណែកដល់ការតភ្ជាប់ ក្នុងតំបន់ និងជំរុញពាណិជ្ជកម្ម ព្រមទាំងបាន​បញ្ជាក់​​សាជាថ្មី​ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សា និង អភិវឌ្ឍកំពង់​ផែ​នេះទៅជាកំពង់ផែស្នូល និងមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។

ខាងក្រោមនេះ កញ្ចប់សហបង្កើតសេដ្ឋកិច្ចចំនួន៩ ដែលប្រទេសទាំងពីរបានដាក់ចេញ៖