(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន សម្តេចមហាបវរ​ធីប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោក​ជំទា​វ​បណ្ឌិ​ត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចការ​ងារ​ផ្លូវ​ការ​នៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងជំនួបកំពូលទ្វេភាគី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេច​មហា​បវរធីបតី ហ៊ុន ម៉ាណែត និងលោក អ៊ុំស៊ីបាក់ ស៊ីហ្គេរឺ នាយករដ្ឋមន្ត្រី​ជប៉ុន បានបញ្ជាក់អំពីសារៈ សំខាន់នៃការពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ រួម​មានសហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម និងកិច្ចសហប្រតិបត្តិការ​សន្តិសុខផ្អែកលើទំនុកចិត្ត និង មិត្តភាពដែលប្រទេសទាំងពីរបានកសាង​ជាច្រើនឆ្នាំកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពធ្វើការជាមួយគ្នា បន្ថែម​ទៀត​ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ ក៏ដូចជា​ប្រព័ន្ធ​​ពាណិជ្ជកម្មសេរីពហុភាគី។

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា និងជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖