(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ថ្មីស្រឡាង ប្លែក និងមហាសប្បាយ គឺការប្រកួតកីឡា Foosball លើវាលស្មៅ រដូវកាលទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងគោលបំណងស្វែងរកក្រុមជើងខ្លាំងដើម្បី លើកពានរង្វាន់ជើងឯក Foosball ស្រាបៀរកម្ពុជា ដែលមានរង្វាន់ជាប្រាក់ចំនួន ១ម៉ឺនដុល្លារ។
បេក្ខជនដែលចាប់អារម្មណ៍ចូលរួមការប្រកួតនេះត្រូវ៖
-បង្កើតក្រុមដែលមានសមាជិក៦នាក់ និងបម្រុង២នាក់ (បុរស ឬស្ត្រី)
-ត្រូវមានអាយុពី១៨ឆ្នាំដល់៤០ឆ្នាំ
-មានសុខភាពល្អ
-ត្រូវមានសម្លៀកបំពាក់តំណាងក្រុមរបស់ខ្លួន
បេក្ខជន អាចចុះឈ្មោះចូលរួមប្រកួត ដោយឥតគិតថ្លៃ ជាមួយក្រុមការងារផ្សព្វផ្សាយចល័ត នៅតាមទីប្រជុំជននានា ក្នុងខេត្តក្រុងរបស់អ្នក ឬទាញយកពាក្យស្នើសុំតាមរយៈទំព័រ Facebook របស់ Cambodia Beer Foosball ចាប់ពីថ្ងៃនេះរហូតដល់ពាក់កណ្តាលខែកុម្ភៈ ២០១៧។
ការប្រកួតមានពីរដំណាក់កាល
១. ការប្រកួតជម្រុះតាមតំបន់
-ក្រុមកីឡាជយលាភីលេខ១ ប្រចាំតំបន់ទទួលបានប្រាក់ ៥០០ដុល្លារ និងសិទ្ឋិចូលរួមប្រកួតវគ្គផ្តាច់ព្រាត់
-ក្រុមកីឡាជយលាភីលេខ២ ប្រចាំតំបន់ទទួលបានប្រាក់ ៣០០ដុល្លារ និងសិទ្ឋិចូលរួមប្រកួតវគ្គផ្តាច់ព្រាត់
-ក្រុមកីឡា ដែលបានចូលរួមការប្រកួត តែមិនបានឈ្នះតាមតំបន់ទទួលបានស្រាបៀរកម្ពុជា ១០កេសក្នុងមួយក្រុម
២. ការប្រកួតវគ្គផ្តាច់ព្រ័ត្រ
-ក្រុមកីឡាជយលាភីពានរង្វាន់ជើងឯកលេខ១ ទទួលបានពាន១ និងទឹកប្រាក់១០,០០០ដុល្លារ
-ក្រុមកីឡាជយលាភីពានរង្វាន់ជើងឯកលេខ២ ទទួលបានពាន១ និងទឹកប្រាក់៥,០០០ដុល្លារ
-ក្រុមកីឡាជយលាភីពានរង្វាន់ជើងឯកលេខ៣ ទទួលបានពាន១ និងទឹកប្រាក់២,០០០ដុល្លារ
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៩ កុម្ភៈ ២០១៧។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការប្រគំតន្រ្តីពិសេស ដោយកំពូលតារាចម្រៀងល្បីៗ និងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរ។ ចូលរួមគាំទ្រក្រុមកីឡាករ ពីតំបន់របស់អ្នក ឲ្យបានច្រើនកុះករ និងរីករាយកម្សាន្តជាមួយកម្មវិធីសប្បាយ របស់ស្រាបៀរកម្ពុជាទាំងអស់គ្នា!
ព័ត៌មានផ្សេងៗសូមទាក់ទង៖ ០៨៧ ៨៨៨ ៩១០, ០៨៧ ៨៨៨ ៩១៣ ឬផ្ញើសារតាមរយៈ Facebookរបស់ Cambodia Beer Foosball