ភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ
30-05-2025 19:34
(តូក្យូ, ជប៉ុន)៖ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយានាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញសមាធិជាមួយគ្នា តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ។
បន្ទាប់ពីធ្វើសមាធិរួមគ្នារួចហើយនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko បានជួបពិភាក្សាគ្នាជុំវិញការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ISHIBA Yoshiko ដែលបានរៀបចំការសមាធិរួមគ្នានេះ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេសជប៉ុនផងដែរ៕