Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែស៊ីជម្រៅសំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជន (Video inside)

30-05-2025 18:57

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ជប៉ុន បានឯកភាពគ្នាដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានពីលទ្ធផលជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំង២។

នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនក្នុងការរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញនៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលត្រឡប់មកកម្ពុជាវិញ ពួកគេនឹងពាំនាំនូវគុណតម្លៃជប៉ុន និងទំនួលខុសត្រូវ និងការងារខ្ពស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់ទិសដៅបន្តឯកឧត្តម ISHIBA Shigeru និងខ្ញុំបានឯកភាពគ្នា ធ្វើការរួមគ្នាដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យបានកាន់តែស៊ីជម្រៅ សំដៅនាំមកនូវកំណើនសុខុមាលភាព វិបុលភាព​រួមសម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំង២។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន និងលោកជំទាវ និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយផងដែរ៕