(កំពត)៖ ដីឡូតិ៍សម្រាប់លក់ស្ថិតនៅទីតាំងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្រុងកំពតថ្មី ក្បែរឆ្នេរសមុទ្រភាគខាងត្បូង ជាតំបន់មានសក្តានុពលជាងគេ នាពេលអនាគត ហើយដីឡូតិ៍ក្នុងតំបន់នេះបច្ចុប្បន្ន កំពុងមានសន្ទុះនៃការលក់គួរឱ្យកត់សម្គាល់ ។
ក្រុមហ៊ុនខេមបូឌា អង្គររៀលអ៊ីស្ទេត CAMBODIA ANGKOR REAL ESTATE CO., LTD (C-A-R-E) មានបទពិសោធន៍ លើវិស័យអចលនទ្រព្យ នៅកម្ពុជាជិត២ទសវត្សន៍ ជាភ្នាក់ងារទទួលគ្រប់គ្រងគម្រោងដីឡូតិ៍នេះ។
ទន្ទឹមនឹងនោះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ក៏ធ្លាប់បានថ្លែងផងដែរថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ គឺក្រោមគម្រោងកម្ចីថវិកា ពីធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) មានទឹកប្រាក់ចំនួន១៨លានដុល្លារ ដែលចំណុចទីតាំងសាងសង់ផែនេះ ស្ថិតនៅបឹងរូងមួយ ឃុំជុំគ្រៀល ស្រុកទឹកឈូ មានចម្ងាយ៥គីឡូម៉ែត្រ ពីទីរួមខេត្ដ ដែលទីតាំងនេះបាន ភា្ជប់ទៅប្រព័ន្ធដឹកជញ្ជូនទេសចរណ៍ ពីប្រទេសនានា ជាប់ជាមួយកម្ពុជា ដូចជា ខេត្ដហាទៀង ប្រទេសវៀតណាម និងកោះភាគខាងត្បូងនៃប្រទេសថៃ ដែលជាទីតាំងទេសចរណ៍សំខាន់នៅក្នុងតំបន់។ អនាគត យើងនឹងប្រែក្លាយខេត្ដកំពត ពីខេត្តដែលភ្ញៀវឆ្លងកាត់ ទៅជាខេត្ដភ្ញៀវស្នាក់នៅ ពិសេសជាខេត្ដទាក់ទាញភ្ញៀវទេសចរមួយ ដែលគេគិតថា ត្រូវទាមទារមានការបើកច្រករបៀងឱ្យបានច្រើនថែមទៀត។
លោករដ្ឋមន្ត្រីបន្តថា អនាគតខេត្ដកំពត ពីខេត្ដអត់ឆ្នេរខ្សាច់ឱ្យទៅជា ខេត្ដមានឆ្នេរខ្សាច់សម្រាប់ភ្ញៀវទេសចរណ៏លេងកម្សាន្ដ។ ក្រុមហ៊ុនវិនិយោគិនអន្តរជាតិ ដែលមានឈ្មោះថា Pallas Group ជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងចាប់ផ្ដើមសាងសង់គម្រោងអភិវឌ្ឍន៍តម្លៃជាង ២៣.២ពាន់លានដុល្លារ នៅក្នុងខេត្តកំពត ដែលគម្រោងនេះគ្រោងចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ មានឈ្មោះថា French Riviera Marina ដែលនឹងត្រូវបានអភិវឌ្ឍ នៅក្នុងខេត្តកំពត និងខេត្តកែបផងដែរ ហើយគម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ចែកជាពីរផ្នែក មួយគឺគម្រោងនៅក្នុងកំពត ក្រុមហ៊ុននឹងធ្វើការវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ ហិកតា ហើយមួយទៀត គម្រោងក្នុងខេត្តកែប ដែលនឹងវិនិយោគលើផ្ទៃដីចំនួន១៤៤ ហិកតា។ គម្រោងអភិវឌ្ឍន៍នេះ រួមមានការសាងសង់ជា តំបន់រស់នៅ តំបន់ធុរកិច្ច តំបន់ទេសចរណ៍ អគារលំហែកាយ ដូចជាស្ទូឌីយោ ខ្សែភាពយន្ត និងមជ្ឈមណ្ឌលជិះសេះជាដើម។
លើសពីនេះ គម្រោង French Riviera Marina នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាន នៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសម្រាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិម្មិត និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែសម្រាប់លំហែកម្សាន្ត ឧទ្យានលេងកម្សាន្ត ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ។ ពិសេស គម្រោងនេះ ក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។តាមរយៈគម្រោងនេះ នឹងផ្ដល់ការងារជាង៥ម៉ឺនកន្លែង ក្នុងអំឡុងពេលសាងសង់ ហើយនៅពេលសាងសង់រួចរាល់នឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលគម្រោងនេះ ត្រូវបានបញ្ចប់នឹង ដាក់ឲ្យដំណើរការជាផ្លូវការ វានឹងក្លាយទៅជា គោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ចទេសចរណ៍ និងការផលិតខ្សែភាពយន្ត ហើយក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាបផងដែរ។
ប្រសិនបើលោកអ្នកត្រូវការអចលនទ្រព្យ នៅក្នុងតំបន់អភិវឌ្ឍន៏ខាងលើ សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនខេមបូឌា អង្គររៀលអ៊ីស្ទេត CAMBODIA ANGKOR REAL ESTATE CO., LTD (C-A-R-E) តាមរយៈទូរស័ព្ទលេខ៖ 093 85 85 75 / 015 67 67 26 / 077 518 508។
គេហទំព័រៈ http://angkorrealestate.com/index.php?act=view&pid=3575