(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

នាពេលរាត្រីដ៏សែនមនោរម្យ រដ្ឋមន្ត្រី ហួត ហាក់ និង លោក វ៉ាង វិនពីន ដើម្បីផ្តិតយករូបភាព និងវីដេអូផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដែលពោរពេញទៅដោយភាពស្រស់ត្រកាល ភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងបរិយាកាសសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ដ៏ល្អប្រសើរ៕