
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា ជួបសម្តែងការគួសម និងពិភាក្សាការងារ
29-05-2025 22:04
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Ponora Ang ដៃគូ និងជាសហប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិក Fasken Martineau DuMoulin LLP (Fasken) និងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកការវិនិយោគពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕