(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន១៥លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់៩នាក់ និងរងរបួសស្រាល៥នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៣គ្រឿង រួមមាន ម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង, រថយន្តធុនធំ៤គ្រឿង, ថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៧លើក, មិនគោរពសិទ្ធិ៤លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់ ១លើ, កត្តាផ្លូវ ១លើក។
នៅថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៥៦៥គ្រឿង (ម៉ូតូ៦០%) ក្នុងនោះបានធ្វើការអប់រំចំនួន ៦៨៦ គ្រឿង(ស្មើ២៧%) និងពិន័យ ចំនួន ១,៨៧៩គ្រឿង (បង់ប្រាក់៧៨%)៕