(ហ្សាការតា)៖ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់បារាំង ក្នុងការពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង ស្របពេលដែលភាគីទាំងពីរ អបអរខួបអនុស្សាវរីយ៍ទី ៥ នៃទំនាក់ទំនងរបស់ពួកគេនៅឆ្នាំនេះ។
ទស្សនកិច្ចនេះ គឺជាផ្នែកមួយ នៃទស្សនកិច្ចក្នុងតំបន់របស់ប្រធានាធិបតីបារាំង ដែលរួមមាន ប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងវៀតណាម៕