(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។
ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៖
១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញដល់អាកាសយានដ្ឋានកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព
https://fna.asia/ff04ceb
២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា
https://fna.asia/e744783
៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងអន្តរសភាអាស៊ាន
https://fna.asia/34c0b34
៤៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយប្រមុខថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
https://fna.asia/ff8da02
៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន
https://fna.asia/f8c61a9
៦៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីឡាវ
https://fna.asia/5207101
៧៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងក្រុមហ៊ុនធុរកិច្ចអាស៊ាន
https://fna.asia/661a6a3
៨៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំអាស៊ាន ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍គូឡាឡាំពួស្តីពីអាស៊ានឆ្នាំ២០៤៥ «អនាគតរួមគ្នារបស់យើង»
https://fna.asia/15e141a
៩៖ ប្រមុខរដ្ឋាភិបាលកម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងបី
https://fna.asia/b4aa270
១០៖ នាយករដ្ឋមន្រ្តីកម្ពុជា កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ
https://fna.asia/1c83714
១១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាការងារនៅម៉ាឡេស៊ី
https://fna.asia/6229964
១២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារនៅម៉ាឡេស៊ី
https://fna.asia/c9d3efc
១៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសអូម៉ង់
https://fna.asia/aada709
១៤៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លើកទី២
https://fna.asia/f23efb8
១៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីបារ៉ែន
https://fna.asia/818880a
១៦៖ កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនថែមទៀត
https://fna.asia/4431b9a
១៧៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលលើកទី១ សេដ្ឋកិច្ចអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន
https://fna.asia/9d2df1d
១៨៖ កម្ពុជា-បារ៉ែន ឯកភាពជំរុញឱ្យមានយន្តការពិគ្រោះយោបល់ រវាងក្រសួងការបទេស ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន
https://fna.asia/be7072b
១៩៖ កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សម្តៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
https://fna.asia/36eac7e
២០៖ សម្តេចបវរធិបតី ជួបពិភាក្សាជាមួយ រជ្ជទាយាទនៃរដ្ឋកូវ៉ែត
https://fna.asia/14fbeab
២១៖ មេដឹកនាំអាស៊ានឯកភាពគ្នា «កិច្ចព្រមព្រៀងពន្ធទ្វេភាគីណាមួយជាមួយអាមេរិក មិនត្រូវឲ្យប៉ះពាល់សមាជិកដទៃទៀតឡើយ»
https://fna.asia/c0de680
២២៖ កម្ពុជា-កូវ៉ែត ឯកភាពពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
https://fna.asia/081e954
២៣៖ ជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
https://fna.asia/e3560bc
២៤៖ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីប្រទេសម៉ាឡេស៉ី បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ
https://fna.asia/6558f6d
២៥៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី
https://fna.asia/57a8ddf