Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងបរិស្ថាន បំភ្លឺព័ត៌មានទាក់ទងនឹងគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទលើភ្នំខ្នងផ្សារ

28-05-2025 08:29

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើការបំភ្លឺចំពោះការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា៖

១) រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែងដូចមានក្នុងរូបភាពនោះទេ

២) ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ និងមិនប៉ះពាល់តំបន់ទេសភាព ធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះនៃតំបន់ទីលំហែបៃតង

៣) ការសាងសង់អង់តែនទូរស័ព្ទ ជួយពង្រឹងសេវាកម្មទេសចរណ៍ ទាក់ទាញបន្ថែមទៀតអ្នកទេសចរណ៍ សម្រាប់ជាប្រយោជន៍ដ៏សំខាន់ ដល់ការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ឱ្យមានភាពពល្អប្រសើរ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។

៤) ក្រសួងបរិស្ថានសូមអំពាវនាវ ដល់សារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន កុំធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ព្រោះនាំឱ្យមានការយល់ច្រឡំ អំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដោយគោរពតាមបទដ្ឋានបច្ចេកទេសបរិស្ថាន មិនប៉ះពាល់ដល់ធនធានធម្មជាតិ និងទេសភាពនៃតំបន់ធម្មជាតិ ជំរុញចំនួនភ្ញៀវទេសចរណ៍ ទៅកម្សាន្តឱ្យបានច្រើនឡើង ជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាងសហគមន៍នូវតម្លៃភាពជាម្ចាស់នៃទីលំហែបៃតង៕

សូមទស្សនារូបភាពពិតនៃគម្រោងសាងសង់បង្គោលអង់តែនទូរស័ព្ទនៅលើតំបន់ខ្នផ្សារដូចខាងក្រោម៖