សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព
28-05-2025 06:56
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៨ ឧសភា ២០២៥ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព។
អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា សម្តេច និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ពីសំណាក់ លោកស្រី IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងលោក MIYASHITA Tadayuki ប្រធានពិធីការ៕