(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣, ១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ក្រុមហ៊ុនសាមសុង មានកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យ​ សម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនូវ ផលិតផលរបស់សាមសុង​ ដែលប្រកបដោយភាពទាន់សម័យ និងមានគុណភាពខ្ពស់។

រាល់ការជាវទូរទស្សន៍សាមសុងប្រភេទណាមួយ ដែលបានកំណត់ នៅតាមហាងលក់គ្រឿងអេឡិចត្រូនិកនានា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកអ្នកនឹងទទួលបាននូវការបន្ថែមជូន ដ៏ច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុនសាមសុង ដែលរួមមាន Galaxy S7 edge, Galaxy A7 ឬ Galaxy A3 ស៊េរីឆ្នាំ 2016 ដ៏ថ្មីស្រឡាងមួយគ្រឿង និងសាច់ប្រាក់រហូតដល់ 80ដុល្លារ (Super Cash Back) វិញភ្លាមៗ។

គួររំលឹកផងដែរថា សាមសុង បានក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល១០ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០០៦ ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅកម្ពុជាផងដែរ។ ឆ្លងកាត់មួយទសវត្សវ៍ចុងក្រោយនេះ សាមសុងមិនដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។

សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមាន រយៈពេលកំណត់​ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 023 99 32 32 ៕