(ភ្នំពេញ)៖ គណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា ខ្លួនមានបំណងនឹងផ្ទេរការផលិតសម្ភារ:របស់រោងចក្រផលិតឧបករណ៍អវៈយវ:សិប្បនិម្មិត និងរណប ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកទទួលខុសត្រូវវិញ។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ ជាមួយលោក Bart VERMANN ប្រធានគណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការមូលនិធិជនពិការ។
លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក Bart VERMANN ប្រធានគណ:កម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា។
កិច្ចប្រជុំពិភាក្សាការងារនាពេលនេះ ធ្វើឡើងដើម្បី រិះរកវិធីធ្វើយ៉ាងណាឲ្យរោងចក្រនេះដំណើការបានល្អប្រសើរ បន្ទាប់ពី ការប្រគល់ និងទទួល ជូនក្រសួងរួចរាល់ជាផ្លូវការ៕