(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ពិធីបុណ្យឯករាជ្យជាតិ ខួបទី៦៣ ហាងការ៉េម ដេរីឃ្វីន នឹងផ្តល់ជូនកម្មវិធីពិសេស ដល់អតិថិជនទាំងអស់ នៅការ៉េមខូន ដោយឥតគិតថ្លៃ រាល់ការចំណាយនៅគ្រប់ហាងទាំងអស់ របស់ដេរីឃ្វីន(លើកលែងតែសាខាព្រលានយន្តហោះ) នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងស្អែកនេះ។
លោកអ្នក អាចរីករាយក្នុងការញ៉ាំការ៉េម ដែលផ្តល់ជូនជាច្រើនជម្រើស ជាមួយនឹងការ៉េមខេក ដែលមានរសជាតិឆ្ងាញ់ និងអាចជ្រើសរើសការរចនា និងតុបតែង ទៅតាមចំណង់ចំណូលចិត្ត។ ជាងនេះទៅទៀត ដេរី ឃ្វីន ក៏មានហតដក បែបអាមេរិកដ៏ល្បីល្បាញ៧ រសជាតិផ្សេងទៀត។
គួរបញ្ជាក់ដែរថា នៅកម្ពុជាហាងការ៉េម ដេរីឃ្វីន មាន៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នហាងការ៉េមដេរីឃ្វីន មានជាង ៦,៩០០ហាង និង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវផលិតផលជាច្រើនជម្រើសពីការ៉េមខូនវ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុក ការ៉េមខេក ដែលមានជម្រើសរសជាតិផ្សេងៗ បូករួមនឹងការតុបតែងដ៍អស្ចារ្យថែមទៀតផង។
ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) ៕