(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា សេចក្ដីសុខរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែប្រឆាំងរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាមានចលាចល និងសង្រ្គាម មិនមែនការអភិវឌ្ឍឡើយ។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
គ្មានអ្នកស្នេហាជាតិពិតប្រាកដណាមួយដែលស្នើឱ្យប្រទេសផ្ដាច់ជំនួយមកកាន់ប្រជាជនរបស់ខ្លួននោះទេ ហើយបើអ្នកប្រជាធិបតេយ្យពិតប្រាកដ គឺត្រូវព្យាយាមប្រកួតប្រជែងអំណាចតាមរយៈការបោះឆ្នោតទៀងទាត់ជារៀងរាល់៥ឆ្នាំម្ដង មិនមែនជាការធ្វើបាតុកម្មនោះទេ។ នេះជាការបញ្ជាក់បន្ថែមពីលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ។
យ៉ាងណាមិញការធ្លាក់ប្រជាប្រិយភាពជាបន្តបន្ទាប់ និងការចាកចេញរបស់អ្នកធ្លាប់គាំទ្រ អ្នកជាសកម្មជន និងសមាជិកគ្រប់លំដាប់ថ្នាក់ ជាការបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជា បានមើលឃើញ និងដឹងយ៉ាងច្បាស់ថានរណាជាអ្នកស្នេហាជាតិពិតប្រាកដ នរណាជាអ្នកស្នេហាជាតិតែបបូរមាត់។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖