(ភ្នំពេញ)៖ នៅក្នុងនាមអ្នកស្រាវជ្រាវនយោបាយ លោកបណ្ឌិត ស៊ឺន សំ បានបង្ហាញការយល់ឃើញថាក្រុមប្រឆាំងមួយក្រុមតូចជាមួយរដ្ឋាភិបាលកម្ពុជា ប្រឆាំងយូរទៅមិនមែនជាការប្រឆាំងបែបគោលនយោបាយដើម្បីប្រយោជន៍ជាតិនោះទេ។ លោកបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សម្រាប់លោកបណ្ឌិត ក្នុងន័យវិទ្យាសាស្រ្តនយោបាយ, នយោបាយគួរតែជាសិល្បៈនៃការដណ្ដើមអំណាចមួយដោយត្រឹមត្រូវ មិនមែនក្លាយជាការប្រឆាំងមួយដើម្បីតែបានអំណាច សុខចិត្តលះបង់ផលប្រយោជន៍ជាតិជារួមនោះទេ។

បន្ថែមពីនេះលោកបណ្ឌិតក៏បានលើកទឹកចិត្តផងដែរថា សម្រាប់អ្នកនយោបាយដែលធ្វើនយោបាយមិនឈ្នះប៉ុន្តែអាចមានសមត្ថភាពលើផ្នែកណាមួយបាន គួរតែងាកមកប្រើសមត្ថភាពដែលខ្លួនមានចូលរួមជាមួយរដ្ឋាភិបាល ដើម្បីក្លាយជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិ ជាជាងបំផ្លាញផលប្រយោជន៍ជាតិ ដែលខំសាងឡើងយ៉ាងលំបាក។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖