(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស គឺប្រៀបដូចជារុយ មួយក្រុមដែលតែងតែរំខានដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

សម្រាប់លោក ម៉ារ យ៉ារិទ្ធិ ក្រុមប្រឆាំងនោះមិនបានគិតពីប្រយោជន៍របស់ជាតិឡើយ តែពួកគេធ្វើគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍បុគ្គល រៃអង្គាសប្រាក់ពីអ្នកគាំទ្រដើម្បីតែចាយវាយផ្ទាល់ខ្លួន ដែលផ្ទុយស្រឡះពីការអួតអាង និងពាក្យថាប្រជាធបិតេយ្យដែលពួកគេប្រើប្រាស់។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានបញ្ជាក់ទៀតថា នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមនេះប្រើប្រាស់វិធីសាស្រ្តដដែលៗថាប្រឆាំងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ដើម្បីតែជាលេសប្រមូលលុយដាក់ហោប៉ាវតែប៉ុណ្ណោះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖