Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ វត្តមានសម្ដេចធិបតីក្នុងសន្និសីទ «អនាគតនៃអាស៊ី» នៅជប៉ុន គឺជាការចូលរួមដោះស្រាយបញ្ហាទាំងក្នុងតំបន់ និងពិភពលោក

26-05-2025 19:34

(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា វត្តមានសម្ដេចធិបតីក្នុងសន្និសីទ «អនាគនៃអាស៊ី» នៅជប៉ុន គឺជាការចូលរួមដោះស្រាយបញ្ហាទាំងក្នុងតំបន់ និងពិភពលោក ជាពិសេស គឺជាការបង្ហាញអំពីសមត្ថភាព ភាពជាអ្នកដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិខាងលើបានបន្ថែមទៀតថា សន្ទរកថាគន្លឹះរបស់សម្ដេចធិបតី ជាការចូលរួមចំណែកដោះស្រាយបញ្ហាជាមួយពិភពលោក ដោយមិនសង្ងំនៅស្ងៀមយករួចខ្លួនតែម្នាក់ឯងឡើយ។ មិនតែប៉ុណ្ណោះ សន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតនៃអាស៊ី» ដែលរៀបចំដោយ Nikkei Inc. នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងធ្វើឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖