Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផារ៉ា មង្គល ដឹកនាំក្រុមការងារយុវជនគណបក្ស ចុះជួបសួរសុខទុក្ខ អ៊ុំ ពូ មីង ពិកាភ្នែកនៅឃុំព្រែកអាជី ខេត្តត្បូងឃ្មុំ

26-05-2025 17:31

(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល ប្រធានក្រុមជនបង្គោលយុវជនទទួលបន្ទុកស្រុកក្រូចឆ្មារ និងស្រុកមេមេត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារយុវជនគណបក្ស ចុះជួបសួរសុខទុក្ខ អ៊ុំ ពូ មីង ដែលពិកាភ្នែកចំនួន ០៣រូប ដោយផ្ទាល់នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដល់ខ្នងផ្ទះនោះ លោក ផារ៉ា មង្គល គូសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាជនគ្រប់រូប ពិសេសជនដែលមានពិការភាព ដោយជួយសម្រួលដល់ការរក្សាលំនឹង នៃជីវភាពប្រចាំថ្ងៃ របស់ពួកគាត់»។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា និងពាំនាំការនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ពួកគាត់ ពោរពេញដោយភាពកក់ក្តៅ និងប្រកបដោយស្នាមញញឹមផងដែរ៕