(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងយុត្តិធម៌ បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
កម្មវិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី។ ពិធីនេះបានធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌។
ការចុះ MoU នេះ ស្របពេលដែល លោក Igor Krasnov មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែឧសភា។
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក្រោយចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ជាមួយលោកអគ្គរដ្ឋអាជ្ញារុស្ស៊ី បានបង្ហាញក្ដីរំពឹងថា តាមរយៈ MoU នេះនឹងផ្ដល់ប្រយោជន៍កាន់តែខ្លាំងដល់ប្រជាជន និងប្រទេសទាំងពីរ៕