(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ៦៣នាក់។
* ករណីជួញដូរ៨ករណី ឃាត់ខ្លួន២៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៤ករណី ឃាត់ខ្លួន២៨នាក់
* ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៨៨៤ករណី ឃាត់ខ្លួន១០១៥៧នាក់ (ស្រី៨២៩នាក់)៕