(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៦នេះ បានអញ្ជើញក្នុងពិធីប្រកាសតែងតាំងព្រះមេគណខេត្តស្វាយរៀងថ្មី ដែលប្រព្រឹត្តទៅនៅវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំខេត្ត ព្រះមេគណនិងមន្ត្រីសង្ឃខេត្តស្វាយរៀង ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
យោងតាមការសម្រេចពីថ្នាក់ដឹកនាំសង្ឃ និងក្រសួងធម្មការ ព្រះវិសុទ្ធិញាន មុំ សយ ត្រូវបានតែងតាំងជាព្រះមេគណខេត្តថ្មី ជំនួសព្រះសារណមុនី ជេត ឌិន សីលតំវររោ ដែលបានសុគត៕