ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ចេញវីដេអូសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន (Video inside)
25-05-2025 15:35
(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសជប៉ុន បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន និងចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc។
ខាងក្រោមនេះជាវីដេអូរបស់ ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន សម្តែងការគាំទ្រ និងស្វាគមន៍សម្តេចបវរធិបតី៖