(ពោធិ៍សាត់)៖ បុរសម្នាក់ មានប្រពន្ធ និងកូនប្រុស៣នាក់ បានចូលកាប់ព្រៃធ្វើចំការ ពេលកាប់ចំដើមឈើធំ ត្រូវមែកឈើចាស់ដែលជាប់នឹងវ័រ្តិ៍ដើមឈើធំនោះ ធ្លាក់វ័ធបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ទឹងខៀវ ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកនេះថា សាកសពជនរងគ្រោះ ដែលត្រូវមែកឈើចាស់ ធ្លាក់វ័ធបែកក្បាលស្លាប់ ពេលទៅកាប់ព្រៃធ្វើចំការនោះ មានឈ្មោះ សោម ច្រឹក អាយុ៤៣ឆ្នាំ មានប្រពន្ធ និងកូនប្រុស៣នាក់ បច្ចុប្បន្នរស់នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានទៅកាប់ព្រៃធ្វើចំការ នៅចំណុចភូមិឃុំកើតហេតុខាងលើ ពេលកំពុងតែកាប់ចំដើមឈើធំមួយ ភ្លាមនោះស្រាប់តែមែកឈើចាស់ ដែលជាប់នឹងវ័ល្តិ៍ដើមឈើធំនោះ បានដាច់រួចធ្លាក់វ័ធបែកក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធមតែម្តង។
បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋ សែងពីព្រៃយកទៅធ្វើបុណ្យតាមប្រពៃណី៕