(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហង្ស សុផាន់ណារ៉ា អតីតអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលមរណភាពនៅវេលាម៉ោង ០០និង៣៥ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ដំណឹងនេះ ចាត់ទុកជាការជំរាបជូនដល់គ្រួសារ ញាតិមិត្តនៃសព។

កម្មវិធីបុណ្យពិធីបុណ្យសពលោកឧត្តមសេនីយ៍ហង្សសុផាន់ណារ៉ា រៀបចំតាមប្រពៃណីពុទ្ធសាសនានៅគេហដ្ឋានផ្ទះលេខ ៦B i សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕